បន្លាលួសដែលយោធាថៃបានដាក់ពង្រាយត្រូវបានយោធាកម្ពុជារុះរើ និងគ្រឿងចក្រក៏ត្រូវបញ្ឈប់នៅថ្ងៃទី០៥ ខែសីហា ក្រោយពីបានដាក់ពង្រាយនៅតំបន់អានសេះ កាលពីថ្ងៃទី ០៤ ខែសីហា។
តំណាងកាកបាទក្រហមអន្តរជាតិប្រចាំនៅទីក្រុងបាងកក កាលពីថ្ងៃទី៥ ខែសីហា បានចុះសួរសុខទុក្ខទាហានកម្ពុជា ១៨នាក់ ដែលទាហានថៃចាប់ធ្វើជាចំណាប់ខ្មាំង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអះអាងថា ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយមានអាវុធគ្រប់ដៃ ចូលរាយបន្លាលួសចូលមកទឹកដីកម្ពុជានៅច្រកអានសេះ ដែលជាទង្វើរំលោភលើបទឈប់បាញ់។
ពលករខ្មែររាប់ម៉ឺននាក់ធ្វើការនៅប្រទេសថៃបន្តត្រឡប់មកកម្ពុជា ដោយសារព្រួយបារម្ភពីសុវត្ថិភាព ធ្វើឱ្យកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិដូងខេត្តបាត់ដំបង។
ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យមានសន្តិភាព និងដោះលែងទាហានកម្ពុជាវិញ។
ក្រសួងព័ត៌មាននៅថ្ងៃទី១ខែសីហា បានព្រមានចាត់វិធានផ្លូវច្បាប់លើអ្នកផ្សព្វផ្សាយពីទីតាំងឈរជើង ការចល័តកងទ័ព លេណដ្ឋានសព្វាវុធកងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធរបស់កងទ័ព។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីសុំឱ្យអត្រាពន្ធ១៩% ចុះបន្ថែមទៀត លើមុខទំនិញអត្ថិភាព។
មន្ត្រីសង្គមស៊ីវិលសាទរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកាសលុបចោលបំណុលរបស់ទាហានពលីក្នុងសមរភូមិនៅព្រំដែនកម្ពុជានិងថៃ និងស្នើឱ្យរដ្ឋាភិបាលជួយដល់គ្រួសារពួកគាត់។
តុលាការបានអនុញ្ញាតឱ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានចេញក្រៅផ្ទះ ដើម្បីទៅគោរពវិញ្ញាណក្ខន្ធកងទ័ព ដែលបានស្លាប់ក្នុងសមរភូមិ។
មេទ័ពកម្ពុជាបានទទួលស្គាល់ថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពខ្មែរ និងបន្ទាប់មកបានប្រើប្រាស់កលល្បិចព័ទ្ធចាប់ខ្លួនកងទ័ពខ្មែរ២០នាក់។